ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តាប់បទបង្ហាញ ស្តីពីការពំពាក់ កាម៉ារ៉ាសុវត្ថិភាពបន្ថែមនៅលើទីតាំងថ្មីចំនួន ១០០បន្ថែមទៀត នៅក្នុងក្រុងព្រះសីហនុ ស្មើនឹង ១៣៨គ្រាប់ នៅលើខ្សែផ្លូវ និងចំណុចសំខាន់ៗក្នុងក្រុងព្រះសីហនុ ដោយមានការ ចូលរួមពីលោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនម៉ាយក្រូម៉ាកស៍ ផ្គត់ផ្គង់ ហេដ្ឋារចនាសម្ព័ន្ធខ្សែកាប និងក្រុមហ៊ុន ម៉ាយអាយ ផ្គត់ផ្គង់ការម៉ារ៉ាសុវត្ថិភាព នៅសាលា ខេត្តព្រះសីហនុ។
តាមក្រុមហ៊ុន ម៉ាយអា ផ្គត់ផ្គង់ការម៉ារ៉ាសុវត្ថិភាព បានធ្វើបទបង្ហាញថា ក្រុមហ៊ុន បានសិក្សា និងបានបំពាក់រួចរាល់ការម៉ារ៉ាសុវត្ថិភាព លើខ្សែផ្លូវ ៣៤ខ្សែ លើខ្សែផ្លូវ ៣៧ខ្សែ នៅក្នុងក្រុងព្រះសីហនុ គោលបំណងរបស់ការម៉ារ៉ា គឺផ្តោតលើការតាមដាន ត្រួតពិនិត្យមើល ទូទៅលើដងផ្លូវសាធារណៈ បញ្ហាពាក់ព័ន្ធនឹងយានយន្តធ្វើចរាចរណ៍ នៅលើដងផ្លូវ ហើយការម៉ារ៉ាដែលបានបំពាល់មុនមិនទាន់អាចចាប់បានផ្លាក លេខយាន យន្តច្បាស់ល្អ ចំពោះការស្រាវជ្រាវមុខសញ្ញាយានយន្ត ត្រូវការពេលវេលាយូរ។ ចំពោះខ្សែផ្លូវ ៣៤ខ្សែ មានចំនួន ៤៣៣ទីតាំង និងមានការម៉ារ៉ាចំនួនសរុប ៥៣៣គ្រាប់ ក៏ប៉ុន្តែយើង បានដាក់ ឱ្យដំណើរការនាពេលបច្ចុប្បន្នបានចំនួន ២៥ទីតាំង ស្មើនឹង ៤៣គ្រាប់ ដែលមាន ស្នាក់ការនៅ ទីបញ្ជាការស្នងការនគរបាលខេត្តព្រះសីហនុ ហើយចំពោះតម្រូវការ បំពាក់ការម៉ារ៉ា បន្ថែមចំនួន ១០០ទីតាំងបន្ថែមទៀត គឺស្មើនឹង ១៣៨គ្រាប់ ជាប្រភេទការ ម៉ារ៉ាវៃឆ្លាតអាច ចាប់យកផ្លាកលេខយានយន្តបានងាយស្រួល។
បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់ក្រុមហ៊ុន ម៉ាយអា ជាអ្នកផ្គត់ផ្គង់ការម៉ារ៉ាសុវត្ថិភាព ក៏ដូចជាក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធខ្សែកាបរួចមក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការបូកសរុបកិច្ចប្រជុំ ស្នើឱ្យ ក្រុមហ៊ុនទាំងពីរ ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធពន្លឿន ការបំពាក់ការម៉ារ៉ាបន្ថែមចំនួន ១០០ទីតាំង ស្មើនឹង ១៣៨គ្រាប់ឱ្យបានលឿនឆាប់ ព្រោះទីតាំងដែលត្រូវបំពាក់ការម៉ារ៉ាបន្ថែមនេះ ជាចំណុចសំខាន់សម្រាប់មន្ត្រីមានសមត្ថកិច្ចរបស់យើង ក្នុងការត្រួតពិនិត្យ តាមដាន អំពីសកម្ម ភាពអសកម្មក្នុងក្រុង ឬចោរកម្ម ឬគ្រោះថ្នាក់ចរាចរណ៍ផ្សែងៗ ដើម្បីយើងមាន វិធានការបង្ការ បង្ក្រាប សង្គ្រោះបានទាន់ពេលវេលា ដើម្បីធានាសន្តិសុខ សុវត្ថិ ភាពសាធារណៈក្នុងសង្គមជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគ ក្នុងខេត្តព្រះសីហនុ៕