កំពង់ចាម៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៤ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាម ឃើញមានការឡើងកំពស់ចំនួន ០,៤៦ម៉ែត្រ។
ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅកំពង់ចាមឡើងដល់ ១១,៤០ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការកើនឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ចតុមុខ បានកើនកំពស់ចំនួន ០,៤១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៧៦ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-អ្នកលឿងបានកើនកំពស់ចំនួន ០,៣៨ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៤,៧០ម៉ែត្រ ៕
