សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មកដល់ពេលនេះ មនុស្សចំនួន៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងព័ត៌មានមួលបង្កាច់រឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV)

0

ភ្នំពេញ៖ នៅក្នុងការថ្លែងសារពិសេសជូនពលរដ្ឋ ទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពេលនេះអាជ្ញាធរបានចាប់ខ្លួនមនុស្សបីនាក់ហើយ ក្រោយពួក គេនិយាយបំភ្លៃការពិតទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាមដែលហៅកាត់ថាCLVនេះ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅពួកជនអគតិមួយក្តាប់តូចដែលនិយាយថា កម្ពុជានឹងមានការផ្លាស់ប្តូរនូវអធិបតេយ្យតាមរយៈបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នោះគឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដោយមិនអាចលើកលែងឲ្យបាននោះឡើយ ហើយចំពោះបុគ្គលដែលបាននិយាយបំភ្លៃការ ពិតនេះសម្តេចក៏បានស្នើរឲ្យតុលាការកាត់ទោសទៅតាមច្បាប់ និងមិនត្រូវឈ្មោះពួកគេចូលក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោសនោះឡើយ៕