កំពង់ស្ពឺ៖ យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរ ស្រាវជ្រាវបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងជំនាញ និងកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ចាប់ខ្លួនជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាង ករណី រក្សាទុកជួញដូរ និងចែកចាយគ្រឿងញៀន នៅវេលាម៉ោង ១០:៤០ នាទី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ ស្ថិតនៅ ចំណុចសំណង់មិនរៀបរយ ភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់ខ្លួនជនសង្ស័យចំនួន០២នាក់(ស្រី០១នាក់)
១-ឈ្មោះ ហ៊ី ដួងច័ន្ទ ភេទប្រុស អាយុ៣៨ មុខរបរធ្វើសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិស្នោរទី ១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
២-ឈ្មោះ នង ស្រីណែត ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្នោរទី ១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (រក្សាទុកជួញដូរ និងចែកចាយគ្រឿងញៀន)
ចាប់យកវត្ថុតាងរួមមាន៖
១-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន។ ០១កញ្ចប់ធំល្មម។
២-ទូរសព្ទដៃចំនួន០១គ្រឿង។
៣-ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យចំនួន០២នាក់ និងវត្ថុតាង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមបន្តនីតិវិធី៕