កោះកុង៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២០:១០នាទី ជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលស្មាច់មានជ័យបានឃាត់ខ្លួនក្មេងទំនើង០១នាក់ឈ្មោះធីម ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលបានធ្វើសកម្មភាពយកកាំបិត កាប់ទៅលើជនរងគ្រោះចំពីក្រោយខ្នងពេលដែលជនរងគ្រោះកំពុងអង្គុយលេងនៅតារាងបាល់ទះនៅសាលាបឋមសិក្សាបឹងឃុនឆាង បណ្តាលអោយរងរបួស។
មូលហេតុដោយសារជនរងគ្រោះទាំងពីរនាក់សម្លក់មុខ និងនិយាយឌឺដង។ វត្ថុតាងដកហូតបានមានកាំបិតចំនួនមួយ។ ករណីខាងលើនេះផ្នែកព្រហ្មទណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕