មន្ត្រីជំនាញសសហការដុតកម្ទេចចោលនូវ ផលិតផលសាច់បង្កកនិងគ្រឿងក្នុងជ្រូក ប្រមាណជាង ៣តោន

0

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៤ មន្ត្រី​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​ទទួល​កិច្ចសហការ​ជាមួយ មន្ត្រី​គយ​តំបន់ ១ នៃ​អគ្គនាយក​ដ្នា​ន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​នូវ​ផលិតផល​គ្រឿងក្នុង​ជ្រូក និង​បំណែក​សាច់​មាន់​បង្កក​ដែល​ជា​ទំនិញ​ល្មើស​និង​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការ​នាំ​ចូល​គ្រឿងក្នុង និង​សាច់​បង្កក​។

ក្រោយ​ការ​ពន្យល់​ណែនាំ​អំពី​នីតិវិធី​ដោយ​មន្ត្រី​ជំនាញ ម្ចាស់​ទំនិញ​បាន​ឯកភាព​ឱ្យ​ដុត​កម្ទេច​ចោល​នូវ​ផលិតផល​សាច់​បង្កក​និង​គ្រឿងក្នុង​ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​ហូ​ឡង់ និង​ប្រទេស​ចិន រួម​មាន៖

– ចុង​ស្លាបមាន់ ទម្ងន់ ២,១៩០​គីឡូក្រាម
– ពោះវៀន​ជ្រូក ទម្ងន់ ១,០០៥​គីឡូក្រាម

សរុប ៣,១៩៥​គីឡូក្រាម ស្ថិត​នៅ​ទីលាន​ចាក់សំរាម​ក្នុង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF