គម្រោងអភិវឌ្ឍន៍ផ្លូវជាតិចំនួនបីខ្សែនឹងបញ្ចប់ការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ

0

តាមល្បឿននៃសកម្មភាពនៅការដ្ឋាននីមួយៗ គម្រោងអភិវឌ្ឍន៍ និង លើ កកម្ពស់ កម្រិតគុណភាពផ្លូវជាតិសំខាន់ៗចំនួនបីខ្សែនឹង បញ្ចប់ការដ្ឋាន សា ងសង់ នៅក្នុងឆ្នាំ២០២៤ នេះ។សមិទ្ធផលនេះនឹងសម្រួលដល់វិស័យដឹកជញ្ជូន វិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោង ផ្លូវ ជាតិ ៧១C ដែល ត ភ្ជា ប់ ពីខេត្តកំពង់ចាម ទៅ ខេត្តត្បូងឃ្មុំ ប្រវែងជាង ១១៤ គីឡូម៉ែត្រ បាន បញ្ចប់ ការសាងសង់រួចរាល់នៅពាក់ កណ្ដាល ឆ្នាំ២០២៤នេះ។ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរ ឆ្លងកាត់ តំបន់ទាំង នោះអាច ធ្វើ ដំ ណើ រ តា មផ្លូ វ នេះ បាន។

ផ្លូវជាតិ៧១Cគឺជាប្រភេទ AC/DBST បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១ ។បច្ចុប្បន្នកំពុង បន្ត ដំណើរបញ្ចប់ការគូ សគំ នូស ច រាច រ ណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការ ងារ ដាំបង្គោល គីឡូ ម៉ែត្រ និង កិច្ច ការ ដាំស្មៅ កា រ ពារ ការហូរច្រោះដីចំណីផ្លូវ ដោយ គ្រោង បញ្ចប់ ជា ស្ថា ពរ ត្រឹម ថ្ងៃ ទី០២ ខែតុលា ឆ្នាំ២០២៤ ។ បន្ថែម ពីនេះ ក្រុម ហ៊ុន សាងសង់ សៀងហៃ គ្រុប( SCG) និង ទី ប្រឹ ក្សា បច្ចេក ទេស ក្រុម ហ៊ុន ក្វាងចូវ វ៉ាងអាន នឹងបន្តថែទាំ រយៈ ពេល ២៤ខែ បន្ថែម យោងតាមកិច្ចសន្យាសាងសង់ ។

ដោយឡែក ផ្លូវ ជាតិចំនួនពីរខ្សែទៀតក៏គ្រោងនឹង បញ្ចប់ នៅក្នុងឆ្នាំ២០២៤ នេះ ដែរ រួមមាន ផ្លូវជាតិលេខ ៣១ តភ្ជាប់ពី ផ្លូវ ជាតិលេ ខ ៣ត្រង់ចំណុចបែកគុស ស្រុកត្រាំកក់ ខេត្តតាកែវ ទៅ កាន់ផ្លូវបំបែកតន់ហន់ ក្នុងស្រុកកំពង់ត្រាច ខេត្ត កំពត និងផ្លូវជាតិលេខ ៣៣ ត ភ្ជាប់ ពីស្រុ កកំ ពង់ត្រាច ទៅកាន់ទីរួម ខេត្តកំពត ដោយកាត់ ខេត្ត កែប ។

ផ្លូវជាតិទាំងពីរខ្សែនេះ មានសារ សំខាន់ក្នុងការ តភ្ជាប់ ពីភ្នំពេញ-កណ្ដាល -កំពង់ ស្ពឺ-តាកែវ ទៅកាន់ទឹកដី ខេត្តតំបន់សមុទ្រ រួមមាន ខេត្តកែប ខេត្តកំពត និងជាផ្លូវ ដឹកជញ្ជូនទំនិញ យ៉ាងសំខាន់មួយ ទៅកាន់ច្រកទ្វារ អន្តរជាតិ ព្រែក ចាក ក្នុងស្រុកកំពង់ត្រាច ។

ហេដ្ឋារចនាសម័្ពន្ធនេះនឹងក្លាយទៅជាសរសៃដ៏សំខាន់មួយទៀត សម្រាប់ បម្រើដល់ ការងារ ដឹកជញ្ជូនទំនិញចេញចូល កំពង់ផែ តាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងព្រែកជីក ហ្វូណនតេជោ នេះ នឹង មានសង់ កំពង់ផែរណប មួយចំនួន ជាពិសេស នៅក្នុងស្រុកអង្គរជ័យ ,បន្ទាយ មាស និង មជ្ឈមណ្ឌល ភស្តុភារ កម្ម នៅក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត ផងដែរ ។

សូមជម្រាបថា ទន្ទឹមនឹងគម្រោងអភិវឌ្ឍន៍ផ្លូវមួយចំនួនបាន និងកំពុងពន្លឿនដើម្បី បញ្ចប់ នៅក្នុងឆ្នាំ២០២៤ នេះ ក៏មានគម្រោង មួយចំនួនទៀតក៏គ្រោងនឹងបើក ការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះដែរដូចជា គម្រោង ផ្លូវ ៥០C ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ៕