នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការស្រាវជ្រាវបង្រ្កាបលើបទល្មើសឆបោកប្រាក់ តាមរយៈការដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំនេញត្រលប់មកវិញ

0

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​លើ​បទល្មើស​ឆបោក​ប្រាក់ តាម​រយៈ​ការ​ដាក់​ប្រាក់​វិនិយោគ ដែល​ផ្តល់​ប្រាក់​ចំនេញ​ត្រលប់​មក​វិញ ក្រោម​ការ​សម្របសម្រួល​ដោយ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ​។

ការ​បង្ក្រាប​នេះ បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ ១​រូប ឈ្មោះ ម​.​ន​.​រ​.​ដ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ បាន​ធ្វើ​សកម្មភាព ដែល​ទទួលបញ្ជា​ពី​ជនល្មើស​ជា​មេ​ក្លោ​ង អោយ​បើក​គណនី​ធនាគារ និង​លេខ​ទូរស័ព្ទ ភ្ជាប់​ជាមួយ​អត្តសញ្ញាណ​របស់​ខ្លួន​ដើម្បី​ទទួល​ប្រាក់ និង​ដក​ប្រាក់ ព្រមទាំង​ទទួលផល​ពី​បទល្មើស​នេះ​ទៀត​ផង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​នីតិវិធី​បន្ត​។

នាយកដ្ឋាន​សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ សូម​ប្រុង​ប្រយ័ត្ន ក្នុង​ការ​អូស​ទាញ​របស់​ជន​មិន​ស្គាល់​អត្តសញ្ញាណ ឱ្យ​បើក​គណនី​ធនាគារ ឬ​ប្រើប្រាស់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន ដើម្បី​ទទួល​ប្រាក់​ពី​បទល្មើស ដោយ​ទទួល​បាន​កម្រៃ​ពី​អំពើ​ទាំងនោះ គឺជា​ចំណែក​ក្នុង​ការ​ប្រព្រឹត្តិ​បទល្មើស នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​៕