សូមប្រុងប្រយ័ត្ន! គណនីផេកក្លែងក្លាយ គណនីហ្វេសប៊ុកផេក (Facebook Page) ឈ្មោះ Sok Ny លក់ ipad និង JBL

0

សូមប្រុងប្រយ័ត្ន! គណនីផេកក្លែងក្លាយ
គណនីហ្វេសប៊ុកផេក (Facebook Page) ឈ្មោះ Sok Ny លក់ ipad និង JBL .

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមជម្រាបជូនសារធារណៈជនថា ផេកហ្វេសប៊ុកមានឈ្មោះ ” Sok Ny លក់ ipad និង JBL ” ទីតាំងនៅជិតរង្វង់មូលនាគព័ន្ធ ខេត្តស្វាយរៀង  ជាផេកក្លែងក្លាយ ហើយក៏ពុំមានទីតាំងនៅក្នុងមូលដ្ឋានខេត្តស្វាយរៀងដែរ ។

សូមក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុកថា  សូមប្រុងប្រយ័ត្ន និងពិនិត្យអោយបានហ្មត់ចត់ ច្បាស់លាស់ មុននឹងសម្រេចទិញសម្ភារៈផ្សេងៗ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ