ភ្នំពេញ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៣ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ចតុមុខ ឃើញមានការថយចុះចំនួន ០,០៨ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងទៀតបានកើនឡើង។
ការថយចុះនេះបានធ្វើអោយកំពស់ទឹកនៅចតុមុខនៅសល់ ៣,៥៨ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមានការកើនឡើងកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់លួង បានកើនកំពស់ចំនួន ០,០៦ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១,២១ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម បានកើនកំពស់ចំនួន ០,០២ម៉ែត្រ ធ្វើអោយកំពស់ទឹកកើនឡើងដល់ ៦,៣២ម៉ែត្រ ៕