សមត្ថកិច្ចចុះ​ឆែកឆេរ​​ចំណុច​ក្បែរ​ឡឥដ្ឋ​ដំបូល​ខៀវ ឃាត់ជនសង្ស័យ​ ​២​នាក់ និងគ្រឿងញៀនមួយចំនួន

0

ភ្នំពេញ៖ នា​យប់​ថ្ងៃ​សុក្រ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង​១៩:០០​នាទី ដល់​ម៉ោង ២០:០០​នាទី គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ​លោក កៅ សា​រ៉ា​វុ​ធ អភិបាលរង​ខណ្ឌ ចុះ​ឆែកឆេរ​ត្រង់​ចំណុច​ក្បែរ​ឡឥដ្ឋ​ដំបូល​ខៀវ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ជា​លទ្ធផល​យេ​ី​ង​ចាប់​បាន ជនសង្ស័យ​ចំនួន​២​នាក់ ភេទ​ប្រុស អម​ជាមួយ​វត្ថុ​តាង សារធាតុ​ញៀន​ថ្លា មួ​យក​ញ្ចា​ប់​តូច និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌ ដើម្បី​សាកសួរ​តាម​នីតិវិធី៕

ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ

No photo description available.