ផឹកស្រវឹងខឹងប្រើទៅដកទឹកមិនបាន! ឪពុកចុងយកដំបង​បំពង់​ឬ​ស្សី​វាយកូនរបួសធ្ងន់

0

ឩ​ត្តរ​មាន​ជ័យ​៖ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤​វេលា​ម៉ោង​១០​និង​៣០​នាទី មាន​កើត​ករណី​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​ដោយ​សហ​ព័ទ្ធ​ឬ​និ​តិ​សង្វាស​ជន កេ​ី​ត​ឡេ​ី​ង​ចំណុច​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ​យ័ បង្ក​ឡេ​ី​ង​ដោយ​ជន​ស​ង្ស​យ័​ឈ្មោះ​សក់ សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ​៣៦ ឆ្នាំ​មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​ឃុំ​កេ​ី​ត​ហេតុ បាន​យក​ដំបង​បំពង់​ឬ​ស្សី​ប្រវែង​ជាង​០២​ម៉ែត្រ​វាយ​ទៅ​លេ​ី​ជន​រង​គ្រោះ​ឈ្មោះ​ខេ​ម ភក្ដី ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​ដែល​ត្រូវជា​កូនចុង​បណ្តាល​ឱយ​រង​របួស​ធ្ងន់ធ្ងរ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​។

May be an image of 1 person and child

ក្រោយ​ពី​ទទួល​ពរ​ត៌​មាន​សកម្មភាព​ខាងលើ​ភ្លាម​លោក​វរសេនីយ៍ទោ ជ័យ វាសនា អធិការ​នគរបាល​ស្រុក បាន​ចាត់​លោក​វរសេនីយ៍ត្រី ថា​ន់ ម៉ៅ អធិការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌​ដឹកនាំ​កម្លាំង​ជំនាញ​និង​លោក​អនុសេនីយ៍ឯក ហ៊​ន សុភា នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​អូរ​ស្វាយ​ចុះ​ធ្វេ​ី​ការ​ស្រាវជ្រាវ​និង​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ខាង​លេ​ី​បាន​ភ្លាម​ៗ​នៅ​ចំណុច​ភូមិ​អូរ​ស្វាយ​និង​បាន​ដកហូត​នូវ​វត្ថុ​តាង​បង្ក​បទ​ល្មេ​ី​ស​(​ដំបង​បំពង់​ឬ​ស្សី​)​ចំនួន​០១​និង​នាំ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​។

​ក្រោយ​ធ្វេ​ី​ការ​សាកសួរ​ជន​ស​ង្ស​យ័​ឈ្មោះ​សក់ សុ​ភ័​ក្រ ភេទ​ប្រុស​បាន​សារភាព​ថា​! ខ្លួន​ពិតជា​បាន​យក​ដំបង​បំពង់​ឬ​ស្សី​វាយ​ទៅ​លេ​ី​ឈ្មោះ​ខេ​ម ភក្ដី ភេទ​ប្រុស​ត្រូវជា​កូនចុង បណ្តាល​ឱយរ​ងរ​បួស​ពិតប្រាកដ​មែន​។ មូលហេតុ​ដោយសារផឹក​ស្រវឹង​ខឹង​ប្រើ​ឲ​ទៅ​ដងទឹក​មិន​បាន។ ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​អនុវត្ត​និ​តិ​វិធី​បន្ត​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ