រថយន្ត ២គ្រឿងបុកគ្នាបណ្តាលអោយរងការខូចខាត

0

ភ្នំពេញ​៖ កាលពី​ម៉ោង ៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ណ្តោ​យ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​បុរស​ម្នាក់​បើករថយន្ត​ដឹក​ទំនិញ មួយ​គ្រឿង​របស់​ក្រុមហ៊ុន វី​រៈ ប៊ុ​ន​ថាំ បាន​បេ​ី​កបរ​ក្នុង​ទិស​ដៅ​ពី​កេ​ី​តម​ក​ដល់ ខណៈ​បេ​ី​កបរ​មក​ដល់​ចំណុច​ជិត​គល់​ស្ពាន លី យ៉ុ​ង​ផាត់ ក៏​បាន​ទៅ​បុក​ពីក្រោយ​រថយន្ត មួយ​គ្រឿង​ទៀត ម៉ាក Ford Terridry បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែ​សំណាងល្អ​មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ឡេ​ី​យ​។ ក្រោយ​កេ​ី​ត​ហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង និង​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដេ​ី​ម្បី​ចុះ​មក​ធ្វេ​ី​ការ​វាស់វែង​យក​រថយន្ត​បង្ក និង​រថយន្ត​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដេ​ី​ម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕