សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យក្រសួងពីរ ធ្វើកិច្ចការទាក់ទងនឹងសំណើរបស់កូនប្រុសរបស់លោកតា គង់ ណៃ

0

ភ្នំពេញ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សំណើ​កូនប្រុស​របស់​លោកតា គង់ ណៃ ក្នុង​ការ​ស្នើ​សុំ​ចូល​ក្រប​ខណ្ឌ​រដ្ឋ និង​បន្តវេន​ចាប៉ី​ពី​ឳ​ពុក​។

តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា «​ខ្ញុំ​បានឃើញ​សារ​របស់​ប្អូនប្រុស គង់ បុរាណ ដែល​ត្រូវជា​កូនប្រុស​បង្កើត​របស់​លោកតា គង់ ណៃ ដែល​ប្អូន​បាន​ស្នើ​សុំ​ចូល​បម្រើ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ដើម្បី​បាន​ដើរ​តាម​គន្លង​របស់​លោកឪពុក ហើយ​ជា​ពិសេស​ប្អូន​មាន​ជំនាញ​ចាប៉ី ដែល​អាច​បន្តវេន​ពី​លោកឪពុក​របស់​ប្អូន​។

ខ្ញុំ​ឯកភាព​តាម​សំណើ​របស់​ប្អូនប្រុស គង់ បុរាណ​។

ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​លោក​ជំទាវ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​រៀបចំ​កិច្ច​ការងារ​នេះ​។

សូម​ជូនពរ​ប្អូនប្រុស ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បន្តវេន​ចាប៉ី​ពី​លោកតា គង់ ណៃ​»​៕