ក្រចេះ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១១ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះ
ឃើញមានការថយចុះកំពស់ចំនួន ០,១២ម៉ែត្រ
ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងទៀតបានកើនឡើង។
ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកនៅក្រចេះ នៅសល់ ១២,៤១ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមានការកើនឡើងកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ព្រែកក្តាម បានកើនកំពស់ចំនួន ០,១០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ២.៩៧ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់លួង បានកើនកំពស់ចំនួន ០,០៥ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១,០៩ម៉ែត្រ ៕
