ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ជុំវិញការចុះផ្សាយរបស់សារព័ត៌មានមួយថាមាន “​ល្បែងស៊ីសង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​ឆ្នោត​ឡូ​តូ ជ្រក​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែងភូមិ​ព្រែក​សំរោង”

0

កណ្លាល៖ សេចក្តី​បំភ្លឺ​ព័ត៌មាន​! ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយ​តប​បំភ្លឺ​ជូន​សាធារណជន​ទៅ​នឹង​គេហទំព័​ ព័ត៌មាន GG TV NET បាន​ចុះ​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៤ មាន​ខ្លឹមសារ​ថា «​ល្បែងស៊ីសង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​ឆ្នោត​ឡូ​តូ ជ្រក​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​២១០ ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កំពុង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​សមត្ថកិច្ច​ដូច​ជា​អធិការ​ហាក់បីដូចជា​ធ្វើ​ព្រងើយ​មិន​បង្ក្រាប​។

១-​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ខ្មៅ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​លក់​បាយ និង​កាហ្វេ​ដែល​ម្ទា​ស់​ហាង​ឈ្មោះ ផែង សុខ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​លក់​បាយ កាហ្វេ នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មិនឃើញ​មាន​បើក​លេងល្បែង​មាន់​ជល់​អន​ឡាយ និង​ឡូ​តូ នោះ​ឡើយ​។ បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​ណែនាំ​បន្ថែម​ហាម​ដាច់ខាត​បើក​ល្បែង​លេង​ស៊ីសង​គ្រប់​ប្រភេទ​។

២-​ចំពោះ​រូបភាព​ដែល​សារព័ត៌មាន​ខាងលើ​បាន​យក​មក​ចុះ​ផ្សព្វផ្សាយ ជា​រូបភាព​ចាស់​។

អាស្រ័យ​ហេតុនេះ​សូម​សាធារណជន ដែល​និយម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ជ្រាប និង​កុំ​មានការ​ភាន់ច្រឡំ​៕

May be an image of 4 people and text