តាកែវ៖ នៅថ្ងៃសុក្រ ១៤រោចខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២២និង១០នាទី កម្លាំងចំរុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គរបូរី បានគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ សាធាតុញៀន និងជាតិអាល់កុល ស្ថិតនៅលើផ្លូវខេត្តលេខ1TK1 ចន្លោះគីឡូមែត្រលេខ១៣-១៤ នៅចំណុចស្ពានហូរឈាម នៅក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ធ្វើការឃាត់ម៉ូតូ ០១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ សេរី២០១៥ ពាកផ្លាកលេខ តាកែវ 1L-5317 មានមនុស្សចំនួន ០២នាក់ និងឆែកឆេរដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់
២.ទូរស័ព្ទដៃចំនួន ០១គ្រឿង
៣.ម៉ូតូចំនួន ០១គ្រឿង
ដោយជនសង្ស័យទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ហង់ វណ្ណា ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ (អ្នកជួញដូរ)
២.ឈ្មោះ ស្រ៊ន ផានិត ហៅឆែប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា (អ្នកប្រើប្រាស់)
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕