ចាប់បានមនុស្ស ៧នាក់ សុទ្ធតែពាក់ព័ន្ធនឹងករណីគ្រឿងទាំងអស់

0

កំពង់ស្ពឺ៖ ​ដោយ​មានការ​ចង្អុល​ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​បាន​កិច្ច​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ កម្លាំង​ជំនាញ​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​គ្រឿងញៀន​ក្រុង​-​ស្រុក រយៈពេល​៣​ថ្ងៃ ៣-៥ ខែកក្កដា ឆ្នាំ​២០២៤ បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឈាន​ទៅ​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន ចំនួន ០៧​នាក់ ស្រី ១​នាក់ ៣​គោលដៅ​ផ្សេង​ៗ​គ្នា​៖

+​គោលដៅ​ទី​១ កាល​ថ្ងៃ​ទី​០៣/០៧/២០២៤ នៅ​ចំណុច​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន ៣​នាក់ ស្រី ១​នាក់ ៖(១)​ភោគ សា​រក្ស ប្រុស ៤១​ឆ្នាំ នៅ​ភូមិ​ត្រស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន (២)​ហួត ដា​វីត ប្រុស ១៦​ឆ្នាំ​(៣)​វេ​ង ស្រី​នី ហៅ អ៊ូច ហៅ អ៉ី​ត្រពាំង​ទឹក ស្រី ៥០​ឆ្នាំ ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ៥​កញ្ចប់​តូច ទូរស័ព្ទ ២ និង ដាវ ២​។

+​គោលដៅ​ទី​២ កាល​ថ្ងៃ​ទី​០៤/០៧/២០២៤ នៅ​ចំណុច​មុខ​ក្វោ​ង​ទ្វារ​ចូល​វត្ត​អង្គ​ខ្មៅ ស្ថិត​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន ១​នាក់ ៖(១) ភិន ចិ​ត្រា ហៅ​ញ៉ា ប្រុស ១៧​ឆ្នាំ នៅ​ភូមិ​ភា​រី ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ៥​កញ្ចប់​(​មធ្យម​១ តូច​៤)​ទូរស័ព្ទ ២, ម៉ូតូ ១​គ្រឿង​។

+​គោលដៅ​ទី​៣ នៅ​ថ្ងៃ​ទី​០៥/០៧/២០២៤ នៅ​ចំណុច​ភូមិ​ព្រៃ​រំដួល ឃុំ​សែន​ដី ស្រុក​សំរោង​ទង បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ចំនួន ០៣​នាក់៖ (១) សុង វឿ​ន​ហៅ ដាំង ប្រុស ៣២​ឆ្នាំ (២) ឃុ​ត វ៉ា​ន់​ដេ​ត ប្រុស ២៤​ឆ្នាំ (៣) វ៉ែន ឆា​នុ​ន ភេទ ប្រុស អាយុ ២៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​រំដួល ឃុំ​សែន​ដី ស្រុក​សំរោង​ទង ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ចំនួន ០៣​កញ្ចប់ (១​តូច និង ២​មធ្យម​) និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​។

​ដកហូត​វត្ថុ​តាង​សរុបរួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ចំនួន ១៣​កញ្ចប់ (៧​តូច និង ៦​មធ្យម​) ទូរ​សព្ទ​ដៃ​ចំនួន ៦​គ្រឿង​; ម៉ូតូ ១​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​។ បច្ចុប្បន្ន​កំពុង​តែ​អនុវត្ត​នីតិវិធី​បញ្ជូន​ទៅ​អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ ចំណាត់ការ​តាម​ច្បាប់​៕