ឃាត់មនុស្ស ១២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនចំនួន ២ផ្សេងគ្នា

0

កំពត​៖ នៅ​ថ្ងៃ​ពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨​ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៤​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន ០២ ករណី​ផ្សេង​គ្នា​៖

នៅ​វេលា​ម៉ោង ២០​និង ៣០ នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​aគ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ០១ ករណី ស្ថិត​នៅ​ភូមិ​លក ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤ នាក់​៖
១/​ឈ្មោះ កិល គុណ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ស្តេច​គង់ ឃុំ​ស្តេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត ។
២/​ឈ្មោះ ភា ផា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្របែក ឃុំ​សំរោង​យោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។
៣/​ឈ្មោះ រិ​ន ឧត្តម ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។
៤/​ឈ្មោះ ខែ​ម រិ​ទ្ធី ហៅ វុ​ធ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ករណី​ខាងលើ​សមត្ថកិច្ច​យើង​ដកហូត​វត្ថុ​តាង​រួម​មាន​៖
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន ១៧​កញ្ចប់ ទម្ងន់ ១០០.៣៤ ក្រាម (​ថ្លឹង​ទាំង​ថង​)
-​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ពណ៌​ផ្កាឈូក ៩១​គ្រាប់ (១១.៤០​ក្រាម​)
-​ទូរស័ព្ទ​ដៃ​ចំនួន ០៥​គ្រឿង
-​ម៉ូតូ​ចំនួន ០៥​គ្រឿង
-​លិខិតឆ្លងដែន ០១
-​កាត​គ្រី​ម៉ូតូ ០១
-​អត្តសញ្ញាណប័ណ្ណ ០១
-​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច ០១​គ្រឿង​។

លុះ​នៅ​វេលា​ម៉ោង​០១ និង​៤០​នាទី រំលង​អធ្រាត្រ​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​អង្គ​ខាងត្បូង​និង​មានការ​សហការ​ពី​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​ជ័យ រហូត​ដល់​វេលា​ម៉ោង​១៥ និង​៤០​នាទី កម្លាំង​យើង​ក៏​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅផ្ទះ​របស់​ឈ្មោះ លី​ម យូ​សុះ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ឃាត់ខ្លួន​បាន​ជនសង្ស័យ​សរុប​ចំនួន​០៨​នាក់ (​ស្រី​០២​នាក់​)៖

១/​ឈ្មោះ លី​ម យូ​សុះ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្វារ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។
២/​ឈ្មោះ លី​ម សាប​ពី​យ៉ា ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ប្រា​ល ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។
៣/​ឈ្មោះ ពេជ្រ ពៅ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ប្រា​ល ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ។
៤/​ឈ្មោះ ទៀប ប៉ុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ប្រា​ល ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ។
៥/​ឈ្មោះ កន ដា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្វា ឃុំ ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ។
៦/​ឈ្មោះ អេ​ង វង្សា​បូ​រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ប្រា​ល ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ។
៧/​ឈ្មោះ លី​ម សាលី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។
៨/​ឈ្មោះ ហេ​ន ទ្រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ប្រា​ល ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ។

សរុប​វត្ថុ​តាង​ដកហូត​បាន​រួម​មាន​៖
-​គ្រឿងញៀន​ចំនួន​១២​កញ្ចប់ (​ធំ​១​កញ្ចប់​) ។
-​កញ្ឆា​ក្រៀម​មួយ​ចំនួន
-​ទូរស័ព្ទ​ចំនួន​០៧​គ្រឿង (​ខូច​០៣​គ្រឿង​) ។
-​ដាវ​ដែក​ចំនួន​០២​ដើម ។
-​ពូថៅ​ចំនួន​០១ ។
-​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង កម្លាំង​សមត្ថកិច្ច​យើង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់​៕