សមត្ថកិច្ចឃាត់បានក្មេងទំនើង ២នាក់ នឹងដកហូតបានដាវ​ចំនួន ០១​ដើម

0

តាកែវ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច​ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង ២៣​និង​៣០​នាទី កម្លាំង​ចំរុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​អង្គរ​បូ​រី បាន​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ សា​ធាតុ​ញៀន និង​ជាតិ​អាល់កុល ស្ថិត​នៅ​លើ​ផ្លូវ​ខេត្ត​លេខ​1TK1 ចន្លោះ​គីឡូ​មែ​ត្រ​លេខ​១៣-១៤ នៅ​ចំណុច​ស្ពាន​ហូរ​ឈាម នៅ​ក្នុងភូមិ​ពួន​កក ឃុំ​បា​ស្រែ ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ធ្វើការ​ឃាត់​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ សេរី​២០២០ ពាក​ផ្លា​ក​លេខ កណ្តាល 1AH-7707 មាន​មនុស្ស​ចំនួន ០២​នាក់​(​ជា​មុខសញ្ញា​ក្មេង​ទំនើង​) និង​ឆែកឆេរ​ដកហូត​បាន​ដាវ​ចំនួន ០១​ដើម ប្រវែង ៣៧​សង់ទីម៉ែត្រ (​ទាំង​ដង​ទាំង​ផ្លែ​) ជនសង្ស័យ​ទាំង ០២​នាក់ មានឈ្មោះ​ដូច​ខាងក្រោម៖

១.​ឈ្មោះ អ៉ឺ​ន ហុង​ឌី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​សា​ធាតុ​ញៀន​) មាន​ទីលំនៅ​ភូមិ​ស្វាយ​ខាងត្បូង ឃុំ​បា​ស្រែ ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ (​ជា​ម្ចាស់​ដាវ​)
២.​ឈ្មោះ ច​ន វ៉ា​ន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​សា​ធាតុ​ញៀន​) មាន​ទីលំនៅ​ភូមិ​ព្រីង ឃុំ​អង្កាញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ (​ម្ចាស់​ម៉ូតូ​)

បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕