ក្មេងប្រុសម្នាក់ លង់ទឹកអាងក្នុងបន្ទប់ទឹកបណ្តាលអោយ….!

0

ពោធិ៍សាត់​៖ កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១​និង​០០​នាទី មាន​ករណី​ក្មេង​ប្រុស​១​នាក់ លង់ទឹក​អាង​ក្នុង​បន្ទប់ទឹក​ស្លាប់ កើតហេតុ នៅ​ចំណុច​អាង​ទឹក​ក្នុង​បន្ទប់ទឹក​ខាងក្រោយ​ផ្ទះ​ចម្ងាយ​១០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​សារវន្ត ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ សព​ឈ្មោះ មេ​ុ​ី សេង​មួយ ហៅ​មួយ ភេទ​ប្រុស អាយុ​២​ខួប​៥​ខែ ជនជាតិ​ខ្មែរ មុខរបរ​ក្នុង​បន្ទុក​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា​យោង​កំណត់ហេតុ​បំភ្លឺ​របស់​ឈ្មោះ ជុក មុត ភេទ​ប្រុស អាយុ​៤៤ ត្រូវជា​ឪពុក​បង្កើត​នៃ​សព រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ ២០២៤ វេលា​ម៉ោង​១១​នឹង​០០​នាទី ខ្លួន​កំពុង​រៀប​ឥដ្ឋ​នៅ​ឯ​ទ្រុង​ជ្រូក​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ ពេល​ខ្លួន​កំពុង​រៀប​ឥដ្ឋ ស្រាប់តែ​ប្រពន្ធ​របស់​ខ្លួន​បាន​សួរ​ខ្លួន​ថា ឃើញ​កូន​ឬ​អត់ ខ្លួន​បាន​តប​ទៅ​វិញ​ថា​អត់​បានឃើញ​ទេ ហើយ​ក៏​បាន​នាំ​គ្នា​ដើរ​រក បន្ទាប់​មក​ខ្លួន​ក៏​បាន​ចូល​រក​ក្នុង​បន្ទប់ទឹក ខាងក្រោយ​ផ្ទះ​ស្រាប់តែ ឃើញ​កូន​អណ្ដែត​ក្នុង​អាង​ទឹក ក្នុង​បន្ទប់ទឹក វេលា​ប្រហែល​ម៉ោង​១១​និង ២០​នាទី ហើយ​ខ្លួន​ក៏​លើក​កូន​រលាក់ រួច​ហើយ​ក៏​ស្រែកហៅ ប្រពន្ធ​មក​ជួយ តែ​កូន​នៅ​តែ​មិនដឹង​ខ្លួន រួច​ក៏​នាំ​យក​ទៅ​មណ្ឌល​សុខភាព​ឃុំ​ស្នា​អ​ន្សា ពេល​ទៅ​ដល់​គ្រូពេទ្យ​ក៏​បាន​ពិនិត្យ ហើយ​គ្រូពេទ្យ​ប្រាប់​ថា កូន​ប្អូន​ឯង​សង្គ្រោះ​លែង​បាន​ហើយ ខ្លួន​នឹង​ក្រុម​គ្រួសារ​ក៏​យកស​ពកូន​មក​ផ្ទះ ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​តែ​ម្ដង​។

យោង​តាម​កំណត់ហេតុ​បំភ្លឺ​របស់​ឈ្មោះ អ៊ុ​ក ស្រី​អែម ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវជា​ម្ដាយ​របស់​សព​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១​និង​០០​នាទី នាង​ខ្ញុំ​បាន​ទុក​កូន ឈ្មោះ ម៉ើ សេង​មួយ នៅ​ក្រោមផ្ទះ​តែ​ម្នាក់ឯង ហើយ​នាង​ខ្ញុំ ក៏​បាន​យក​សម្លរ​ទៅ​ឲ្យ​ប្អូន​ឈ្មោះ ពុទ្ធា នៅ​ខាងកើត​ផ្ទះ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ ហើយ​ខ្លួន​ក៏​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ប្រហែល​ម៉ោង​១១​និង​១៥ នាទី ចំ​ពេល​កូន​ពីរ​នាក់​ទៀត មក​ពី​សាលារៀន ហើយ​ខ្លួន​ក៏​ឃើញ​បាត់​កូន​ឈ្មោះ មេ​ុ​ី សេង​មួយ ពេល​នោះ​នាង​ខ្ញុំ​ក៏​បាន​ស្រែកសួរ​ប្ដី​ដែល​កំពុង​រៀប​ឥដ្ឋ នៅ​ទ្រុង ជ្រូក​ក្រោយ​ផ្ទះ ហើយ​ប្ដី​ឆ្លើយ​ថា​មិន​បានឃើញ​ទេ បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ដើរ​រក រហូត​ដល់​វេលា​ម៉ោង​ប្រហែល ១១​និង​២០ នាទី ស្រាប់​លឺ​ប្ដី​ស្រែក​ពី​បន្ទប់ទឹក ថា​កូន​បាន​លង់ទឹក​ក្នុង​អាង​ហើយ​មក​ជួយ​ផង បន្ទាប់​មក​ក៏​បានដឹង​កូន​ទៅ​មណ្ឌល​សុខភាព​ឃុំ​ស្នា​អ​ន្សា ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​មក​ពិនិត្យ​រួច​ហើយ ប្រាប់​ថា​កូន​របស់​នាង​ខ្ញុំ​បាន​ស្លាប់​បាត់​ហើយ​។​បន្ទាប់​មក​ខ្លួន​នឹង​ក្រុម​គ្រួ​សារបាន​នាំ​សព​កូន​មក​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្ដង​។ ក្រោយ​ពិនិត្យ​បំភ្លឺ​ជុំវិញ​កន្លែង​កេ​ី​ត​ហេតុ និង​សព​រួច​មក​ក្រុមការងារ​អាច​សណ្ឋាន​បាន​ថា​ករណី​ខាងលើ​ពុំ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ទេ​។ រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​អោយទៅ​ក្រុម​គ្រួសារ​ដេ​ី​ម្បី​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី តាម​បញ្ជារ​ឯកឧត្ដម កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ចុះ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧​និង​១៩​នាទី​៕