រថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង!! ចុងក្រោយចរចាបញ្ចប់រឿងយកយានយន្តទៅជួសជុលរាងខ្លួន

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ៩:៥៥​នាទី​យប់ ថ្ងៃ​ទី​០៤ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​បណ្ដោយ​ផ្លូវ​១៨២ កែង​ផ្លូវ​២៥៧ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​បុរស​ម្នាក​បេ​ី​ក​រថយន្ដ Fortuner ពាក់​ស្លាក​លេខ ភ្នំពេញ 2AV-9000 បេ​ី​ក​ឆ្លងផ្លូវ​មិន​ប្រុង​ប្រយ័ត្ន ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធំ​មិន​មាន​ស្លាក​លេខ ជិះ​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ក្រោយ​ពេល​កេ​ី​ត​ហេតុ​ភាគី​ទាំង​សងខាង​បាន​ចរចា​គ្នា​យក​ម៉ូតូ និង​រថយន្ដ​ទៅ​ជួសជុល​រាង​ៗ​ខ្លួន​៕