ប្តីស្លាប់ ប្រពន្ធរបួសធ្ងន់!! ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុករថយន្ត

0

ព្រះ​សីហ​នុ​៖ កាលពី​ម៉ោង ៧​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ជិត​រង្វង់​មូល​រាម ក្នុង​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​មាន​បុរស​ស្ត្រី ២​នាក់ ប្តី​ប្រពន្ធ​ជា​កម្មករ​រោងចក្រ​បិត​ត្រាំ​ង បាន​បើក​ម៉ូតូ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បុក​ប៉ះ​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង បណ្តាល បុរស​ជា​ប្តី​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ នឹង​ប្រពន្ធ​រង​របួសធ្ងន់​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​រត់គេច​ខ្លួន បន្សល់​ទុក​តែ​រថយន្ត​នៅ​ទីតាំង​កើតហេតុ​ប៉ុណ្ណោះ​៕