កំពង់ធំ៖ នៅវេលាម៉ោង១:៣០ នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអ.ហ ស្រុកកំពង់ស្វាយប្រចាំការនៅភូមិសាស្ត្រឃុំផាត់សណ្តាយចំនួន០២ នាក់ មធ្យោបាយកាណូតចំនួន០១ គ្រឿង ដឹកដោយលោកអ.ឯក ឡុង វឿន មេបញ្ជាការរងអ.ហស្រុក ចុះបង្ក្រាបបទល្មើសនេសាទ ឆក់ត្រី (ក្តៅ+ត្រជាក់) នៅចំណុចដងគោមព្រែកធ្លូក ស្ថិតក្នុងភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។
លទ្ធផល៖
-ឃាតខ្លួនជនសង្ស័យបានចំនួន០១ នាក់ ឈ្មោះ ឆន ពេក ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ
-បាឡាជ័រស្មាច់ចំនួន០១ គ្រឿង (ប.៥.១០ ម៉ែត្រ ទ.៧ តឹក ភ្ជាប់ដោយម៉ាសុីនម៉ាកឡុងសុិន កម្លាំង២០ សេះ
-អាំងម៉ូទ័រឆក់ចំនួន០១ គ្រឿង
-ដង់ឆក់ត្រីចំនួន០១ គូរ
-អាគុយ៤០ ចំនួន០១ គ្រឿង
-យឺកសម្រាប់ដងត្រីចំនួន០១
-កាំបិត០១ រណាអាដែក០១
វត្ថុតាងរួមទាំងជនសង្ស័យ កម្លាំងយើងបានបញ្ជូនទៅជំនាញជលផលផ្នែក(ផ្ទះថ្ម)ព្រែកខ្សាច់ផាត់សណ្តាយ ចាត់ការតាមនិតិវិធីច្បាប់៕