សមត្ថកិច្ចបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន

0

ស្វាយរៀង៖ អនុវត្ត​តាម​បទបញ្ជា​ដ៍​មុ​ឺ​ង​ម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​មានការ​សម្របសម្រួល​ផ្ទាល់​ពី​ឯកឧត្ត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​នៃ​អយ្យការ អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣:៣០​នាទី នៅ​ចំណុច​ភូមិ​អូ​តា​មោ ឃុំ​មនោ​រម្យ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង កម្លាំង​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ឃុំ​មនោ​រម្យ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​និ​ង្ម​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សោម សា​រ៉​ន អធិការ​នគរបាល​ស្រុក​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​០១​ករណី។

លទ្ធផល​៖
– ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ប្រុស ជនជាតិ​នី​ហ្សេ​រី​យា
– ឈ្មោះ MADU DANIEL SOPURU​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា កាន់​លិខិតឆ្លងដែន​លេខ​A06478250(​ហួស​សុពលភាព​)​មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

ចាប់​យក​សម្ភា​រះ​វត្ថុ​តាង​រួម​មាន​៖
– សារធាតុ​ញៀន​ប្រភេទ​ហេ​រ៉ូ​អុ​ី​ន​ទម្ងន់​សុទ្ធ ៦៩៥៤,៦៨​ក្រាម​(៦​គីឡូ​៩៥៤.៦៨​ក្រាម​)
– សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់​សុទ្ធ ២៨៦៨,០៩​ក្រាម​(២​គីឡូ​៨៦៨.០៩​ក្រាម​)។ សរុប​សារធាតុ​ញៀន​ទាំង​២​ប្រភេទ​ទម្ងន់​សុទ្ធ ៩៨២២,៧៧​ក្រាម​(៩​គីឡូ​៨២២.៧៧​ក្រាម​)​។
– លិខិតឆ្លងដែន​០១​ក្បាល
– ទូរ​សព្ទ័​ដៃ​០២ គ្រឿង
– កាបូបស្ពាយ​ពណ៌​ខ្មៅ​ដាក់​គ្រឿងញៀន​០១

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​៕