ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទដៃមួយគ្រឿង

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៦:២០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ពី បទ​លួច​(​លួច​ទូរស័ព្ទ​ដៃ​គ្រឿង​ម៉ាក​VIVO1904) ប្រព្រឹត្ត​នៅ​ចំណុច​តូប​លក់​បន្លែ​លេខ​៣៧៧ ក្នុង​ផ្សារ​សាមគ្គី ផ្លូវ​លេខ​១២២ ក្រុម​ទី​១៧ ភូមិ​៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ​មាន​ឈ្មោះ សុខ ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ហើយវត្ថុ​តាង​ចាប់​យក​មាន​ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក​VIVO1904 ព​ណ៍​ខ្មៅ​លាយ​ស្វាយ ប្រើ​ស៊ី​មកា​ត​លេខ (​ជា​របស់​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​រូប​នេះ​លួច​យក​) បាន​ធ្វើការ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ តាម​ការ​ស្នើ​សុំ ។ ជន​រង​គ្រោះ​មានឈ្មោះ ស្រី​អូន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់​បន្លែ ផ្លូវ​បេតុង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី៕