ភ្នំពេញ៖ បច្ចុប្បន្ន សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភ្នំពេញ បានខិតខំធ្វើការដាក់ប្រព័ន្ធលូមេធំៗមានទទឹងចាប់ពី១,៥ម៉ែត្រ រហូតដល់លូខ្លះមានទទឹង២,៥ម៉ែត្រទឹកហូរ (លូប្រអប់) ដើម្បីរំដោះការជន់លិចដោយទឹកភ្លៀងជាច្រើនខ្សែ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងការស្ថាបនាស្ថានីយ៍បូមទឹកតាមចំណុចសំខាន់ៗ ដែលមានកម្លាំងម៉ូទ័រអាចបូមបានច្រើនម៉ែត្រគូបទាន់សភាពការណ៍ ជាហេតុធ្វើអោយតំបន់ខ្លះ មហាវិថី វិថី តីរៈវិថី ផ្លូវមួយចំនួនមានសភាពមិនការលិចទៀតទេ ។ ដោយឡែកតំបន់មួយចំនួនទៀតបន្តលិចតែមានសភាពហូរលឿនជាងមុន ដោយលិចរយៈពេលខ្លីតាមរបាយទឹកភ្លៀងច្រើន រឺតិច ប្រចាំឆ្នាំ ។
សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភ្នំពេញ និងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរៀបចំប្រព័ន្ធលូមេធំៗជូនប្រជាពលរដ្ឋ ដើម្បីរំដោះការជន់ទៅតាមចំណុចដែលបន្តលិចដោយជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ អោយបានជាអតិបរមា ៕