ភ្នំពេញ៖ នៅថ្ងៃទី០១ខែ កក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០០.១០ នាទី នៅចំណុចមុខបន្ទប់ជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីឃាតកម្មដោយចេតនា (រាយខ្សែរភ្លើងបណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់) ។
ជនសង្ស័យ៖
១-ឈ្មោះ អ៊ាត ចាន់ធឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរលក់បន្លែចល័តតាមរឺម៉ក និងឈ្មោះ សោម ធូ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់បន្លែចល័តតាមរឺមក ។ ជនសង្ស័យទាំងពីរនាក់ជាប្តីប្រពន្ធនឹងគ្នា និងមានទីលំនៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ សម្ភារះបន្សល់ : ខ្សែភ្លើងទំហំ២x០.៥ = ១ដុំធំ ។
លុះមកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៦.៣០នាទី ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធបានចូលខ្លួនមកសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម រួចកម្លាំងសមត្ថកិច្ចយើង បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង , មន្ត្រីCPU ការពារនិតិជនប្រចាំការនៅប្រទេសកម្ពុជា បាននាំខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ ទៅទីតាំងដែលគាត់ទាំងពីរនាក់ ដឹកយកសពទៅប្លុងចោល និងបានធ្វើការពិនិត្យកោសល្យវិច្ច័យលើសាកសព បញ្ជាក់ថា សាកសពពិតជាស្លា,ប់ដោយសារឆក់ចរន្តអគ្គិសនីពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងជំនាញបានធ្វើការកសាងសំណុំរឿង តាមនីតិវិធី ៕