ជនសង្ស័យចំនួន០៣នក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស អំពើលួច (បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ)

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៤ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត ស្រាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស អំពើ​លួច (​បើកទ្វារ​រថយន្ត​លួច​ទ្រព្យសម្បត្តិ​) ប្រព្រឹត្ត​នៅ​ចំណុច​ខាងកើត​ភ្លើងស្តុប​វត្ត​ឬ​ស្សី​សាញ់​ចម្ងាយ​១០​ម៉ែត្រ ផ្លូវ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០២ និង ៣០ នាទី ។

សម្ភារៈ​បាត់បង់៖
-​ទូរ​សព្ទ័​ដៃ​ចំនួន ០២ គ្រឿង
-​អា​,​វុ​,​ធ​ខ្លី​ម៉ាក​CZ ចំនួន ០១ ដើម

ជនសង្ស័យ៖
១-​ឈ្មោះ ងឺ កប ហៅ ណុ​ប សំណាង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ
២-​ឈ្មោះ សួង បូ​រិ​ន ហៅ ណែ​ត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ
៣-​ឈ្មោះ ប៉ាត់ សំ​អឿ​ន ហៅ​យ៉ាំ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ វត្ថុ​តាង​ចាប់​យក (​របស់​ជន​រង​គ្រោះ​) អាវុធ​ខ្លី​ម៉ាក​CZ 75 SP-01 ចំនួន​០១​ដើម និង​បង់​ចំនួន​០១ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ ការិយាល័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕