កាលពីថ្ងៃទី០២ ០៧ ២០២៤ វេលាម៉ោង១១នឹង៣០នាទី ជនដៃដល់ដែលជាយុវជនអាយុ២០ឆ្នាំរស់នៅភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរីជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនធ្លាប់ជាប់មណ្ឌលកែប្រែរបានយកកាំបិតបុ័ងតោដងឈើកាប់មាបង្កើតរបស់ខ្លួន ដែលនៅផ្ទះជាមួយគ្នាមួយកាំបិតត្រូវម្រាមនាងដៃឆ្វេងបណ្តាលអោយរបួសបែកឆ្អឹង។
មូលហេតុខឹងនឹងមាស្តីបន្ទោសអោយ កន្លងមកឈ្មោះសេងនេះធ្លាប់បង្ករអុកឡុករករឿងក្នុងគ្រួសារច្រើនលើកមកហើយ។ ពេលនេះត្រូវបានសម្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ផ្នែកនគរបាលយុត្តិធម៌ ឃាត់ខ្លួន និងកសាងសំនុំរឿងបញ្ជូនទៅតុលាការ៕