បាត់ដំបង៖ កាលពីថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤ ក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិ-ង្សាដោ យចេតនាមានស្ថានទម្ងន់ទោស បានកើតឡើងក្នុងមូលដ្ឋាន៖
កាលពីថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៤ វេលា ម៉ោង១៩និង៣០នាទី នៅចំណុចក្រុមទី២៥ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល មានករណី ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រឿន សាលី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល បានយកកាំ-បិ-តតាំងតោ កា-ប់ទៅ លើជនរងគ្រោះឈ្មោះ ព្រឿន វ៉ាន់នឿត ភេទប្រុ ស អាយុ៣២ឆ្នាំ(ត្រូវជាប្អូនបង្កើត)រស់នៅផ្ទះជាមួយគ្នា បណ្តាលឱ្យរងរបួសត្រង់ក្បាល ថ្គាមខាងស្តាំ និងមុខខាងឆ្វេង ហើយនៅពេលកើតហេតុភ្លាមសមត្ថកិច្ចនគរបាលទទួលបានព័ត៌មាននេះ និងដោយស្របតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបាលយុត្តិធម៌ លោកវរសេនី យ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះអន្តរាគមន៍ជាបន្ទាន់រហូតធ្វើការឃាត់ខ្លួនជនសង័្សយ ខាងលើនិងដកហូតបានកាំ-បិ-តតាំ-ងតោផ្លែដែកដងឈើចំនួន០១ដើម ហើយតាមការសាកសួរមូលហេតុ ដែលនាំទៅដល់ករណីហិ-ង្សានេះគឺដោយសារជនសង្ស័យខឹងជនរងគ្រោះជេរប្រមាថមកលើខ្លួន៕