បាត់ដំបង៖ នាព្រឹកថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤ នេះដោយបានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងក្រោម ការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង រួមទាំងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារា ស្នងការរងផែនការ ងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យ នគរបាលប្រឆាំងបទ ល្មើស សេដ្ឋកិច្ច ដោយមានលោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យ នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុងការិយាល័យនេះ មានលោកវរសេនីយ៍ទោ ប្រាក់ ធី ជានាយរង ការិ យាល័យនិងមន្ត្រីក្រោមឱវាទ ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងតំណាងម្ចាស់ក្រុម ហ៊ុន យូអិនធីហ្វូលសេលខូអិល ធីឌី ផងនោះ បាននាំយកទឹកដោះគោស្រស់ ម៉ាកDUTCHMILL សរុបចំនួន ៧១កេស ស្មើនឹងចំនួន ១,៨៦៣ដប ដែលត្រូវបានក្រុមហ៊ុនខាងលើ ប្តឹងមកសមត្ថកិច្ចទាក់ទងនឹងករណីនាំចូលដោយខុសច្បាប់ ទៅដុតបំផ្លាញចោលក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០ ២៤ ក្រោមការបញ្ជាដឹកនាំពីឯកឧត្តម កែវ សុជាតិ ព្រះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ ដំបង និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង កម្លាំងនគរបាលក្នុងការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបនិងដកហូតទឹកដោះគោស្រស់ ម៉ាកDUTCHMILL នៅចំណុចស្រុកកំរៀង និងចំណុចក្រុងបាត់ដំបងក្នុងខណៈដែលកំពុងនាំចូលពីក្រៅស្រុកដោយ គ្មានការ អនុញ្ញាតពីម្ចាស់ក្រុមហ៊ុន ខាងលើ។
ក្រោយពីបានធ្វើការស្រាវជ្រាវចប់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ ដំបង បានអនុញ្ញាតឱ្យធ្វើការដុតបំផ្លាំចោល ត្បិតទំនិញទាំងនេះត្រូវខូចគុណភាពទាំងស្រុង ដោយ ការនាំចូល ពុំស្របច្បាប់និងការដឹកជញ្ជូនខុសលក្ខណៈបទដ្ឋានបច្ចេកទេ្ទស៕