ឃាត់ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីហិ​​ង្សា​ដោ យ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស

0

បាត់ដំបង៖ កាលពី​ថ្ងៃ​ទី ០២ ខែ កក្កដា ឆ្នាំ ២០២៤ ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​ករណី​ហិ​-​ង្សា​ដោ យ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ បាន​កើតឡើង​ក្នុង​មូលដ្ឋាន៖

នា​ថ្ងៃ​ទី​០២​ខែកក្កដា​ឆ្នាំ​២០២៤ វេលា​ម៉ោង ១៧​និង​០០​នាទី នៅ​ចំណុច​ក្រុម​ទី​០៤ ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល មាន​ករណី ហិ​-​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់​គឺ​ឈ្មោះ ចាន់ សិលា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្ម​គោ ល (​អ្នក​បើក​ម៉ូតូ​) និង​ឈ្មោះ ហ៊ឹ​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ​(​ជល់​ដៃដល់​) បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​២០២៤ ពណ៌​ខ្មៅ ធ្វើ​សកម្មភាព ប្រើប្រាស់​កាំ​-​បិ​-​ត​កា​-​ប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ស្រស់ ខេមរា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល តែ ត្រូវ ជន​រង​គ្រោះ​គេច​ផុត បណ្ដាល​ឱ្យ​ត្រូវ​កាបូបស្ពាយ​ពី ក្រោ យ​០១​កាំ​-​បិ​- ត​(​មិន​មាន​រង របួស​ទេ​) ខណៈ​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បញ្ចា​សទិស​គ្នា​។

នៅ​ពេល​កើតហេតុ​ភ្លាម​ៗ​ជន​រង​គ្រោះ​បាន​រាយ ការណ៍​ជូន​មក​សមត្ថកិច្ច​នគរបាល​ហើយដោយ​អនុវត្ត​តាម​យោបល់​បញ្ជា​ដឹកនាំ​របស់​លោក​ឧត្តម សេនីយ៍​ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​លោក​ឧត្តមសេនីយ៍ត្រី លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​យុ​ត្តិ ធម៌ លោក​វរសេនីយ៍ទោ សេង លុ​ច អធិការ​នគរ បាល​ស្រុក​ថ្មគោល បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ជា​បន្ទាន់​រហូត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ខាងលើ​និង​ដកហូត​បាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី ២០២៤​ពណ៌​ខ្មៅ ព​សក់​ផ្លា​ក​លេខ​បាត់ដំបង​1AU- 5309 និង​កាំ​-​បិ​-​ត​កែ​ច្នៃ​ផ្លែ​ដែក​ដង​ឈើ​ចំនួន ០១​ដើម ។

ពេលធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំពោះ​មូលហេតុ ដែល​នាំ​ទៅ​ដល់​ករណី​ហិ​-​ង្សា​ទៅ​លើ​ជន​រង​គ្រោះ​បែប​នេះ​គឺ​ដោយសារ​ជន ស​ង្ស័ យ​ខឹង​ជន​រង​គ្រោះ​មាន​ទំនាក់ទំនង​ជាមួយ​សង្សារ​ខ្លួន​នា​ពេល​កន្លង​មក​៕