ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ឌនឹងករណីប៉ុនប៉ងលួចម៉ូតូ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី ០២ ខែកក្កដា ឆ្នាំ​២០២៤ ម៉ោង​២០ និង​២០​នាទី ជនសង្ស័យ​០១​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​ពាក់​ព័​ន្ឌ​នឹង​ករណី​ប៉ុនប៉ង​លួច​ម៉ូតូ នៅ​មុខ​ផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។ ​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ភួង ចិត្រ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ​។

ហេតុការណ៍ ៖ មុន​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ដើរ​រក​លួច​ម៉ូតូ​ប្រពល​រដ្ឋ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​ត្រូវ​បាន​សមត្ថកិច្ច​យើង​ឃាត់ខ្លួន រួម​នឹង​វត្ថុ​តាង​ដែក​កែ​ច្នៃ​ចុង​ស្រួច​សម្រាប់​កាច់​សោក​ម៉ូតូ​១ និង​កូនសោ​ខ្សៀ​លេខ​៨ ចំនួន​១ បញ្ជូន​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ច្បារ​អំពៅ​២ សាកសួរ​។ លទ្ធផល​តេ​ស្តិ៍​ទឹកនោម​ជនសង្ស័យ ៖ អវិជ្ជមាន (​គ្មាន​សារធាតុ​ញៀន​)​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​សាកសួរ​បន្ត​នីតិវិធី​៕