ភ្នំពេញ៖ ដោយអនុវត្តតាមប្រសាសដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧រមករា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងល្បាតសហប៉ុស្តិ៍បានឃាត់ម៉ូតូមិនប្រក្រតីកែច្នៃស៊ីម៉ាំងបានចំនួន០៤គ្រឿងយកមកធ្វើកិច្ចសន្យាអប់រំឲ្យដោះស៊ីមាំងកែច្នៃនិងបំពាក់ស៊ីម៉ាំងស៊ីនទ្បើងវិញនឹងធ្វើការផាកវិន័យតាមច្បាប់៕