អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ៖ រយៈពេល ៧​ថ្ងៃ សមត្ថកិច្ច​ចំណុះ​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ករណី​ក្មេង​ទំនើង​សរុប​ចំនួន​៣១​ករណី និង​ឃាត់ខ្លួន​ក្មេង​ទំនើង​សរុប​១២៤​នាក់

0

ភ្នំពេញ ៖ រយៈពេល​៧ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ខែមិថុនា ដល់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៤​នេះ សមត្ថកិច្ច​ចំណុះ​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ករណី​ក្មេង​ទំនើង​សរុប​ចំនួន​៣១​ករណី និង​ឃាត់ខ្លួន​ក្មេង​ទំនើង​សរុប​១២៤​នាក់ ក្នុងភូមិ​សាស្ត្រ​រាជធានី​-​ខេត្ត​ចំនួន​១១​។

ខេត្តព្រះវិហារ​កើតឡើង​៣​ករណី ឃាត់ខ្លួន​២៩​នាក់
រាជធានី​ភ្នំពេញ​១២​ករណី ឃាត់ខ្លួន​២៣​នាក់
សៀមរាប​៤​ករណី ឃាត់ខ្លួន​២៣​នាក់
កំពង់ធំ​១ ឃាត់ខ្លួន​១៣​នាក់
កំពង់ស្ពឺ​៣​ករណី ឃាត់ខ្លួន​៩​នាក់
តាកែវ​១​ករណី ឃាត់ខ្លួន​៧​នាក់
បន្ទាយ​មាន​ជ័យ​៣​ករណី ឃាត់ខ្លួន​៦​នាក់
កណ្តាល​១​ករណី ឃាត់ខ្លួន​៦​នាក់
ស្វាយ​រៀង​១​ករណី ឃាត់ខ្លួន​៤​នាក់
ព្រះ​សីហ​នុ​១​ករណី ឃាត់ខ្លួន​២​នាក់ និង
ព្រៃវែង​១​ករណី ឃាត់ខ្លួន​២​នាក់​៕