ស្វាយរៀង៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការដុតកម្ទេចបំណែកសាច់មាន់បង្កកចំនួន ១ ៥០៩ គីឡូក្រាម ដែលជាទំនិញហាមឃាត់ក្នុងការនាំចូល និងត្រូវបានបង្ក្រាបដកហូតពីឈ្មួញ នាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង ចូលតាមច្រករបៀងក្រសាំងជ្រុំ ក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បំណែកសាច់មាន់បង្កកទាំងនេះ រួមមាន សាច់ភ្លៅមាន់បង្កក ៩៩២ គីឡូក្រាម និងជើងមាន់បង្កក ៥១៧ គីឡូក្រាម៕