សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ

0

ភ្នំពេញ៖ អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សូម​ជម្រាប​ជូន​ដល់​សាធារណជន អ្នក​សារ ព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ជ្រាប​ថាៈ ថ្មី​ៗ​នេះ​មាន​អង្គភាព​សារព័ត៌មាន​មួយ​ចំនួន​ក្នុងស្រុក និង​ក្រៅ​ស្រុក បាន​ចុះ​ផ្សាយ​ពី​ករណី​ចោរឆក់​កាបូប​កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៤ និង​១៦ នាទី ត្រង់​ចំណុច​មុខ​ហាង​កាហ្វេ​MH​ខាងកើត​ក្លឹ​ប​ស្តារ​ឡៃ​យ៍ ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​ជនសង្ស័យ​មាន​គ្នា​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម បាន​ធ្វើ​សកម្មភាព​ឆក់ កាបូប​របស់​ជន​រង​គ្រោះជា​ជនជាតិ​ថៃ​ដែល​ជិះ​ម៉ូតូ​មាន​គ្នា​២​នាក់​ប្រុស​ម្នាក់​ស្រី​ម្នាក់ តែ​មិន​បាន​សម្រេច ហើយ​ជន​រង គ្រោះ និង​ជនសង្ស័យ​បាន​ដួល​ម៉ូតូ ហើយ​ភ្លាម​ៗ​ជនសង្ស័យ​បាន​លើក​ម៉ូតូ​នាំ​គ្នា​រត់គេច​ខ្លួន​តែ​ម្តង​។

ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះជា​ជនជាតិ​ថៃ​ពុំ​បាន​មក​ដាក់​ពាក្យបណ្តឹង​នោះ​ទេ កម្លាំង​សមត្ថកិច្ច​ជំនាញ យើង​បាន​ស្រាវជ្រាវ​ស្វែងរក​ជន​រង​គ្រោះ​តែ​រក​ពុំ​ឃើញ​។ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ឆក់​កាល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ បាន​ចំនួន​០២​នាក់​មាន​ទាំង​សាវតា និង​រូបថត​ជនសង្ស័យ ។ កម្លាំង​យើង​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ តែ ជនសង្ស័យ និង​បក្ខពួក​បាន​នាំ​គ្នា​រត់គេច​ខ្លួន​។

ករណី​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បក្ខពួក​បន្ថែម​ទៀត​យ៉ាង​យកចិត្ត ទុកដាក់ និង​តាម​ចាប់​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។

អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណជន អ្នក សារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។

អាស្រ័យ​ហេតុនេះ​សូម​សាធារណជន អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទទួល ជ្រាប​ជា​ព័ត៌មាន​៕

May be an image of textMay be an image of 3 people, motorcycle, scooter, segway and text