ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៣ទៀបភ្លឺ ថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតដោយខ្លួនឯងមួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាបុរសម្នាក់ជិះម៉ូតូ HONDA Night hawk ពាក់ស្លាកលេខ ភ្នំពេញ 1AY-0291 ជិះម៉ូតូក្នុងល្បឿនលឿនរ៉េចង្កូតបុកបង្គោលថ្មព្រុំដីរួចផ្លោងខ្ទប់និងបង្គោលភ្លើងថ្មបន្ថែមទៀត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។ ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការនគរបាលខណ្ឌដង្កោចុះមកវាស់វែងរួចប្រគល់សពជនរងគ្រោះនិងម៉ូតូឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕