រថយន្ត ALPHARD បុកជាមួយនឹងម៉ូតូ បណ្តាលអោយអ្នកបើកម៉ូតូរបួសស្រាល

0

ភ្នំពេញ៖ កាលពីវេលាម៉ោង ៤៖២០នាទីទាបភ្លឺ​ ថ្ងៃ​ទី​០២ ខែកក្កដា​ ឆ្នាំ​២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវ​ព្រះនរោត្តម​ កែង២១៤​ សង្កាត់​បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាបុរសម្នាក់បេីករថយន្ត​ ALPHARD ពាក់ស្លាកលេខភ្នំពេញ​ 2BU-9389 បុកម៉ូតូ​ Honda Dream c125 ពាក់ស្លាកលេខកំពង់ចាម​ 1AC-5067 បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសស្រាលម្នាក់​។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕