ព្រោះតែទំនាស់ពាក្យសំដី ធ្វើអោយជនសង្ស័យយកកាំបិតទៅវាយ និងកាបបង្អួចផ្ទះជនរងគ្រោះ

0

តាកែវ៖ ថ្ងៃ​សុក្រ​៧​រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ មិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​២០:៣០​នាទី មាន​កើត​ករណី​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស នឹង​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា​(​វាយ​និង​កាប​បង្អួច​ផ្ទះ​កាប់​ដោយ​កាំបិត​) នៅ​ចំណុច​ភូមិ​ព្រៃ​ជើង ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ខេត្តតាកែវ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អឹ​ម សេដ្ឋា (​ហៅ ផូង​) ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ កសិករ ក្រោយ​ធ្វើ​ធ្វើ​សកម្មភាព​រួច​រត់គេច​ខ្លួន​បាត់ ។ បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ជន​រង​គ្រោះ ឈ្មោះ ណុ​ប សា​រឿ​ន​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​មក និង ដោយ​មានការ​ចង្អុលបង្ហាញ ពី​លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ លោក​វរសេនីយ៍ឯក ជា សុផល អធិការ​នគរបាល​ស្រុក បាន​បញ្ជា​អោយ​កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ យ៉ាង តារា អធិការរង​ទទួល​ការងារ​យុត្តិធម៌​ស្រុក និង​លោក​វរសេនីយ៍ត្រី នៅ នី អធិការរង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ព្រេច ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អឹ​ម សេដ្ឋា (​ហៅ ផូង ) បាន​វេលា​ម៉ោង ០៩:១០​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ ដើម្បី​យក​មក​សាកសួរ ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​កាប់ នឹង​វាយ​បំផ្លិចបំផ្លាញ​កញ្ចក់​បង្អួច​ផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ ណុ​ប សា​រឿ​ន ពិតប្រាកដ​មែន​។ មូលហេតុ​: ទំនាស់​ពាក្យ​សំដី​គ្នា ។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សាកសួរ​ជន​ស​ង្ស័ យ​ខាងលើ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕