ឃាត់ជនសង្ស័យម្នាក់ នឹងដកហូតគ្រឿងញៀនបាន ៥កញ្ចប់តូច

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុ​ស្តិ៏ និង កម្លាំង​ប្រជា​ការពារ​សង្កាត់ ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ បាន​ឃាត់​ជនសង្ស័យ​០១​នាក់ ឈ្មោះ លន់ ផល្លា ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ជ្រោយ​អំពិល​២ សង្កាត់​ក្បាលកោះ ត្រង់​ចំណុច​ផ្លូវ​បេតុង ភូមិ​ព្រែក​ធំ​២ សង្កាត់​ក្បាលកោះ ដកហូត​បាន​ក្រាម​ស​ថ្លា​ចំនួន​០៥​កញ្ចប់​ថង់​តូច​(​សង្ស័យ​ថា​ថ្នាំ​ញៀន​)​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ចាត់ការ​បន្ត​៕