កណ្តាល៖ ដោយអនុវត្តន៍បទបញ្ជារ របស់ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង បានចុះដល់ទីកន្លែងជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តន៍តាមនីតិវិធី៕