សមត្ថកិច្ចដេញបង្ក្រាបបានភ្លាមៗ ជនសង្ស័យឆក់ទូរស័ព្ទដៃជនបរទេស

0

ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ជា​ប្រចាំ​របស់​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០​និង​៤៥​នាទី លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល អនុប្រធាន​នាយកដ្ឋាន​, លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​លោក​វរសេនីយ៍ត្រី ណុ​ប មុនី នាយ​រង​ការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​១៣ ក្នុង​សង្កាត់ ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

កម្លាំង​ជំនាញ​ប្រទះ​ឃេ​ី​ញ​ជនសង្ស័យ ចំនួន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១២ (​ឡេ​ី​ង​សេរី​ឆ្នាំ​២០២០) ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-5487 បាន​ធ្វេ​ី​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​ឈ្មោះ KIM SOLBIN ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​កូរ៉េ បច្ចុប្បន្ន​ស្នាក់​នៅ សណ្ឋាគារ Onederz Phnom Penh ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្លងផ្លូវ បាន​សម្រេច​។

ភ្លាម​នោះ​កម្លាំង​ជំនាញ ការិយាល័យ​ធ្វេ​ី​ការ​ប្រដេញ និង ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ត្រង់​ចំណុច​ផ្លូវ​សុធារស់​(០៣) ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៖
ទី​១៖ ជនសង្ស័យ​ឈ្មោះ គួ​ក ពិសី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដក ទីកន្លែង​ស្នាក់​នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។
ទី​២ ជនសង្ស័យ​ឈ្មោះ មុំ​ា ប្រុស​វ័​ន្ត ភេទ​ប្រុស​អាយុ​១៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់​នៅ​ភូមិ​ព្រែ​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

សម្ភារ​ដកហូត​មាន ម៉ូតូ​១​គ្រឿង​ម៉ាក Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-5487 (​របស់​ជនសង្ស័យ​)​។ បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​នាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង នឹង​ជនសង្ស័យ ធ្វេ​ី​ការ​សាកសួរ កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕