ឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៣:៤៥​នាទី​ទាប​ភ្លឺ កម្លាំង​ផ្នែក​ជំនាញ និង​សហ​ប៉ុស្តិ៍​ក្រុម​១+២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជន​ស​ង្សូ​យ​០១​នាក់​ជាក់ស្ដែង​ពី​បទ​លួច​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ប៉ុនប៉ង​លួច​ទូរស័ព្ទ​ដៃ​និង​កាបូប​លុយ​របស់​ជន​រង​គ្រោះ​) ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​បេ​ប៊ី​អន​ឡែ​ត ផ្លូវ​លេខ​២៨៩ ក្រុម​ទី​៦៩ ភូមិ​១៦ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មាន​ឈ្មោះ សា​រ៉ុ​ន សំណាង ហៅ ណា​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​រថភ្លើង ក្រុម​ទី​១០៥ ភូមិ​២២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

វត្ថុ​តាង​ចាប់​យក​មាន​៖
១-​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda Today ព​ណ៍​ខ្មៅ គ្មាន​ផ្លា​ក​លេខ មាន​លេខ​តួ​និង​ម៉ាស៊ីន​: 1013140 ។
២-​បំពង់​កែ​ច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០១ និង​ដែកកេះ​ចំនួន​០១ (​ចាប់​យក​ពី​ជនសង្ស័យ​ឈ្មោះ សា​រ៉ុ​ន សំណាង ហៅ ណា​ង ) ។

ជន​រង​គ្រោះ​មាន​ឈ្មោះ ប៉ែ​ត ស៊ី​ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សន្តិសុខ​ក​ក្រុមហ៊ុន SPLS ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ពេញ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក