សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញា០២នាក់ លួចម៉ូតូកង់បីប្រជាពលរដ្ឋនៅស្រុកកំរៀង

0

បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​២១​និង​៣០​នាទី ន​នៅ​ចំណុច​ក្រុម​ទី​០២ ភូមិ​កំ​រៀង ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង មាន​ករណី​លួច (​ម៉ូតូ​កង់​បី​) មួយ​កើតឡើង ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វេ​ី​សកម្មភាព​លួច​ម៉ូតូ​កង់​បី​របស់​ជន​រង​គ្រោះ ឈ្មោះ ធា បូ​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កំ​រៀង ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង មុខរបរ​កសិករ ម៉ូតូ​កង់​បី​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន​1A-0853 ។

ក្រោយ​ពី​ទទួល​បណ្តឹង​ជន​រង​គ្រោះ កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ស្រី វុ​ឌ្ឍី អធិការ​ស្ដីទី​នគរបាល​ស្រុក​កំ​រៀង ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ បាន​កំណត់​អត្តសញ្ញាណ​ឈាន​ដល់​ការ​នាំ​ខ្លួន​ជនសង្ស័យ ០២​នាក់ ១.​ឈ្មោះ មុន សុខសាន្ដ ហៅ​តេ​វ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ភូមិ​អូរ​ជ្រៃ ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង មុខរបរ មិន​ពិតប្រាកដ និង​២.​ឈ្មោះ អន ពេជ្រ​សុ​ទ្ទ ហៅ​ពេជ្រ អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង មុខរបរ​មិន​ពិតប្រាកដ យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង ។

ក្រោយ​ពី​បាន​សាកសួរ​ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​កង់​បី​ភិនភាគ​ខាងលើ របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ វត្ថុ​តាង​ដកហូត​បាន​រួម​មាន​ម៉ូតូ​កង់​បី​ចំនួន​០១ ជា​របស់​ជន​រង​គ្រោះ ។ ករណី​នេះ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កំ​រៀង​សាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕