ស្វាយរៀង ៖ កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងកែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត ខេត្តស្វាយរៀង។ អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោកឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងកែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង លទ្ធផល៖
ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៥នាក់(ស្រី០១នាក់) មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ដូ ទៀនទុង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
២.ឈ្មោះ ឡុង ធឹងលឹម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
៣.ឈ្មោះ ង្វៀង ម៉ាន់ទៀន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្វន្នស្នាក់បណ្តោះអាសន្នបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
៤.ឈ្មោះ វ៉ាង ញីវិន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ទីតាំងបន្ទប់ជួល រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
៥.ឈ្មោះ ដង ធីភឿង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ចាប់យកសម្ភារវត្ថុតាងរួមមាន៖
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១៣៥៦,៥១ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់២៥៤,៥៩ក្រាម
– ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់២២,៦២ ក្រាម
សរុបសារធាតុញៀនទម្ងន់ ១៧៦១,៧១ ក្រាម
– សារធាតុមិនច្បាស់ទម្ងន់ ២២៦៧,៤៩មក្រាម
– ម្ស៉ៅកញ្ចប់ម៉ាក Extrajossចំនួន ០៨ប្រអប់
– ទឹកថ្នាំម៉ាក Lyyfeeling ១០ដប
– ទឹកថ្នាំដបពណ៌ទឹកដោះគោ ០៦ដប
– ម្ស៉ៅម៉ត់ពណ៌សម៉ាក Clearamaទម្ងន់ ២៥ គីឡូក្រាម
– ទឹកអាល់កុល ២៥លីត្រ
– ជញ្ជីងថ្លឺងថ្នាំញៀន ០៣គ្រឿង
– ម៉ាសុីនអ៊ុតមាត់ថង់ ០៤ គ្រឿង
– ម៉ាសុីនក្រឡុក ០៣គ្រឿង
– ម្ស៉ៅល្មៀត ០១ដប
– ទូរសព្ទ័ដៃ ០៨គ្រឿង
– រថយន្ត ០១គ្រឿង
– ម៉ូតូ០១ គ្រឿង
– លិខិតឆ្លងដែន ០៣ក្បាល
– កាតធនាគារ ០៣
ព្រមទាំងឧបករណ៍កែឆ្នៃ សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង១៥រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ