សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័ួចំនួន ០២នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

0

តាកែវ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ១៥នាទី​នៅចំណុចផ្ទះលេខ៥២៤J ផ្លូវបេតុង ក្រុមទី៦ ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ ជនរងគ្រោះឈ្មោះ ស៊ាង វួចណេង ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៥២៤J ផ្លូវបេតុង ក្រុមទី៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជនសង្ស័យចំនួន ០២នាក់៖ ១- ឈ្មោះ សុខ វណ្ណនី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរគ្មាន មានទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន មានសារធាតុញៀន)។ ២- ឈ្មោះ ហេង រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)។
សម្ភារៈបាត់បង់: គ្មាន, សម្ភារៈដកហូត:
១- ដែកសរសៃលួសកែច្នៃសម្រាប់ឆ្កឹះសោរ ០១
២- កូនសោរម៉ូតូ ០១
៣- សោរលេខដប់ ០១
៤- ខ្ចៅចាប់ផ្លាកលេខម៉ូតូ ០២គ្រាប់
៥- មេសោរសូឡិច និងកូនសោរ ០១
៦- ទូរស័ព្ទមួយគ្រឿងម៉ាក VIVO ពណ៌ខៀវ លេខ ០៩៦៩៤៤៤១០២
៧- ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង ១AI-១៣៤៤ លេខតួ+លេខម៉ាស៊ីន ១៩៩៨២៦។

នៅថ្ងៃកើតហេតុជនសង្ស័យមានគ្នាចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿងចេញពីម្ដុំផ្លូវរថភ្លើងចាស់ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ក្នុងគោលបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលមកដល់ចំណុចកើតហេតុបានឃើញទ្វាររបងផ្ទះជួលរបស់ជនរងគ្រោះជំហ ឱកាសល្អជនសង្ស័យឈ្មោះ សុខ វណ្ណនី បានចូលទៅក្នុងរបងផ្ទះរបស់ជនរងគ្រោះដើម្បីធ្វើសកម្មភាពលួចម៉ូតូ តែត្រូវអ្នកជួលផ្ទះនិងម្ចាស់ផ្ទះជួលឃើញទាន់បានប្តឹងសមត្ថកិច្ច ភ្លាមៗនោះ កម្លាំងល្បាតប៉ុស្តិ៍ឫស្សីកែវបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់ រួមនឹងវត្ថុតាងខាងលើនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ យកចម្លើយ និងទទួលបណ្ដឹងពីជនរងគ្រោះឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍ កំពុងធ្វើការសាកសួរយកចម្លើយ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីច្បាប់៕