ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីហិង្សា​ដោយចេតនា​មាន​ស្ថានទម្ងន់​ទោស​

0

ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ឃាត់ខ្លួន​នៅ​ចំណុច កា​រ៉ា​ស់​សាំង​ភី​ធី​ភី ផ្លូវ​វេ​ង​ស្រេង ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​២:១០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤​។

ជន​ស​ង្ស​យ័​៖
-​ទី​១ ឈ្មោះ ឈិ​ន ចំរើន ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឃាតខ្លួន​)​គ្មាន​សារធាតុ​ញៀន​។
-​ទី​២ ឈ្មោះ​ផា​ន សុ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​(​ឃាតខ្លួន​)​គ្មាន​សារធាតុ​ញៀន ។
-​ទី​៣.​ឈ្មោះ​ទឹម ប្រុស​ម៉​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរប​មិន​ពិតប្រាកដ ស្នាក់​នៅ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​(​ឃាតខ្លួន​)​គ្មាន​សារធាតុ​ញៀន​។

ចាប់​យក​វត្ថុ​តាង​រួម​មានខ្សែ​ក្រ​វ៉ា​ត់​០១​ខ្សែ ពណ៌​ស​, ម៉ូតូ​០១​គ្រឿង ម៉ាក​និក ពណ៌​ស​+​ក្រហម ឆ្នាំ​២០២១ ផ្លា​ក​លេខ​ព្រៃវែង ១W – ២៤៩៨ , ម៉ូតូ​០១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ឆ្នាំ​២០២២ ផ្លា​ក​លេខ​ភ្នំពេញ ១JG-៨៤១៦ និង ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​១១ ពណ៌​ស (​របស​ជនសង្ស័យ​) ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​សាកសួរ​បន្ត​នីតិវិធី​នៃ​ច្បាប់​៕

ប្រភព៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ