ឃាត់បាន ៧នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

0

កំពត៖ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៥ និង ១០​នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទឹម សុភាព ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ បេ​ី​ក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​វិធានការ​ញុះញុង​) ចំនួន ០១​ករណី ស្ថិត​ក្នុងភូមិ​ដំណាក់​ចំបក ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត​។ កម្លាំង​យើង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់មាន​ឈ្មោះ ញៀន សុធា​រី ហៅ ជ្រូ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រាំសសរ ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត ។

ចាប់​យក​វត្ថុ​តាង​៖
-​ថ្នាំ​ញៀន​ចំនួន ០២​កញ្ចប់
-​ទូរស័ព្ទ​ដៃ​ចំនួន ០១​គ្រឿង ។

តាម​ការ​សាកសួរ​ចម្លើយ​ជនសង្ស័យ​ខាងលើ​ឈ្មោះ ញៀន សុធា​រី នៅ​ថ្ងៃខែ​ឆ្នាំ​ដ៏​ដែល វេលា​ម៉ោង ១៦​និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​យើង​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្ខពួក​(​គួរ​កន​) ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ចំនួន ០១​នាក់ ថែម​ទៀតមានឈ្មោះ ង៉ែត ធូ ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

ចាប់​យក​វត្ថុ​តាង​៖
-​ថ្នាំ​ញៀន​ចំនួន ១១​កញ្ចប់
-​ទូរស័ព្ទ​ចំនួន ០១​គ្រឿង​។

តាម​ការ​សាកសួរ​ចម្លើយ​ជនសង្ស័យ​ខាងលើ​ឈ្មោះ ង៉ែត ធូ ហៅ ញ៉ា​ញ់ នៅ​ថ្ងៃខែ​ឆ្នាំ​ដ៏​ដែល វេលា​ម៉ោង ១៧​និង​២០​នាទី កម្លាំង​សមត្ថកិច្ច​យើង​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្ខពួក​(​គួរ​កន​) ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ចំនួន ០៥ នាក់ ថែម​ទៀត៖

១/​ឈ្មោះ ហែម រ​ដ្ឋា ហៅ អោ​ង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។
ចាប់​យក​វត្ថុ​តាង​​ទូរស័ព្ទ​ចំនួន ០១​គ្រឿង
២/​ឈ្មោះ ជ័យ សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។
ចាប់​យក​វត្ថុ​តាង​៖ ថ្នាំ​ញៀន​ចំនួន ០១​កញ្ចប់, ​ទូរស័ព្ទ​ចំនួន ០២​គ្រឿង និង​ម៉ូតូ​ចំនួន ០១​គ្រឿង​។
៣/​ឈ្មោះ ហែម ថា​ត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។
ចាប់​យក​វត្ថុ​តាង​៖ ​ថ្នាំ​ញៀន​ចំនួន ០១​កញ្ចប់
៤/​ឈ្មោះ ហុ​ក ថៃ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។
ចាប់​យក​វត្ថុ​តាង​៖ ទូរស័ព្ទ​ចំនួន ០១​គ្រឿង​។
៥/​ឈ្មោះ ឈួ​ន ជ្រា​ន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

ករណី​ខាងលើ​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​បាន​ចំនួន ៧ នាក់ និង​ដកហូត​វត្ថុ​តាង​រួម​មាន​÷
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន ១៥​កញ្ចប់ ទម្ងន់ ៦.៧៦​ក្រាម (​ថ្លឹង​ទាំង​ថង់​ប្លា​ស្ទិ​ច​)
-​ទូរស័ព្ទ​ដៃ​ចំនួន ០៦​គ្រឿង
-​ម៉ូតូ​ចំនួន ០១​គ្រឿង
-​កាំភ្លើង​កែ​ឆ្នៃ​ចំនួន ០២​ដើម

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង កម្លាំង​ជំនាញ​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកំពត